Monday, February 9, 2015

មើល​ Dell ​ម៉ូដែល​ថ្មី​ល្បី​ថា​មក​សម្លាប់​ Macbook air​ របស់​ Apple

ក្រុមហ៊ុន​ Dell​ បាន​ផលិត​កុំព្យូទ័រ​ Laptop​ ម៉ូដែល​ Dell XPS 13​ ដែល​រំពឹង​ថា​ នឹង​អាច​ផ្ដួល​ Laptop​ ដ៏​មាន​ប្រជាប្រិយភាព​របស់​ក្រុមហ៊ុន​ Apple ​គឺ​ Macbook air​ អេក្រង់​១៣​អ៊ីញ​បាន​ដោយ​សំអាង​លើ​លក្ខណៈ​ពិសេស​របស់​ខ្លួន​ខាង​ក្រោម៖


-ទំហំ៖ បណ្ដោយ​១១,៩៨​អ៊ីញ, កម្ពស់​៧,៨៨​អ៊ីញ, កម្រាស់​០,៦​អ៊ីញ​ (ប្រហែល​ជា​តូច​ជាង​ MacBook Air​ ទំហំ​១៣​អ៊ីញ​ដល់​ទៅ​២៣%)
-អេក្រង់៖ ​១៣​អ៊ីញ​ (បំពាក់​លើ​កុំព្យូទ័រ​ទំហំ​១១​អ៊ីញ)
-រន្ធ៖ រន្ធ​USB 3.0 ​ពីរ, រន្ធ​ SD card​ មួយ, រន្ធ​ mini display connector​ មួយ, រន្ធ​កាស​មួយ។
-ប្រព័ន្ធ​ប្រតិបត្តិការ៖ Windows 8.1
-Processors៖ Core i5
-Memory៖ 128GB solid-state drive, (RAM 4GB)
-ថាមពល​ថ្ម៖ ៩,៥​ម៉ោង​
-តម្លៃ៖ ៨០០​ដុល្លារ​


Dell XPS 13 ​មាន​​ទំហំ​​តូច​ និង​​ស្ដើង​ ចំណែក​តម្លៃ​វិញ​គឺ​ថោក​ជាង​ Macbook air ជិត​​២០០​​ដុល្លារ​ឯណោះ។

0 comments:

Post a Comment

Breaking News

Text Widget